នាយករងផ្នែកចំណេះទូទៅខ្មែរ (០២ រូបៈ ទីតាំងភ្នំពេញ)

សាលារៀនសុវណ្ណភូមិ គឺជាស្ថាប័នអប់រំមួយក្នុងចំណោមស្ថាប័នអប់រំផ្សេងទៀតរបស់ អ៊ិន ធី ស៊ី គ្រុប ដែលបានបង្កើតឡើង នៅក្នុងខែកក្កដា ឆ្នាំ២០០៩ ក្នុងគោលបំណងដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការ អភិវឌ្ឍធនធាន មនុស្សនៅកម្ពុជាក្រោមកិច្ច សហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា។ សាលាមានចក្ខុវិស័យផ្តល់សេវា អប់រំប្រកបដោយគុណភាពជូនដល់សិស្សានុ សិស្សនៅគ្រប់មជ្ឈដ្ឋាន ដែលមានកម្មវិធីចំណេះ ទូទៅខ្មែរចាប់ពីកម្រិតមត្តេយ្យរហូតដល់វិទ្យាល័យ និងភាសាអង់គ្លេសចាប់ពីកម្រិត មត្តេយ្យដល់មធ្យមសិក្សា។

ជាការឆ្លើយតបចំពោះការរីកចម្រើនរបស់ខ្លួនយ៉ាងឆាប់រហ័ស សាលារៀនសុវណ្ណភូមិត្រូវការជ្រើសរើសបុគ្គលិកចំនួន ០៣ រូបដើម្បីកាន់ មុខតំណែងជា នាយករងផ្នែកចំណេះទូទៅខ្មែរ ទីតាំងរាជធានីភ្នំពេញ (ស្ទឹងមានជ័យ / ទេព ផន / អូឡាំពិក)

* ទំនួលខុសត្រូវចម្បង៖
នាយករងផ្នែកចំណេះទូទៅខ្មែរ បំពេញការងារសហការជាមួយនាយកសាលាដើម្បីធានាឱ្យបាននូវភាពរលូន និង ភាពជោគជ័យទៅលើកម្មវិធីសិក្សា ការងាររដ្ឋបាល និងការងារដទៃទៀតតាមការចាត់តាំងរបស់នាយកសាលា។ លើសពីនេះ ទៅទៀតតួនាទី នេះត្រូវទទួលខុសត្រូវដោយផ្ទាល់លើកម្មវិធីសិក្សាចំណេះទូទៅខ្មែរ។

 • ជាជំនួយការឲ្យនាយក ផ្នែកចំណេះទូទៅខ្មែរ (មត្តយ្យ និងបឋមសិក្សា)
 • ទទួលខុសត្រូវការងារបច្ចេកទេសបង្រៀន និងរៀនសិស្ស(មត្តយ្យ និងបឋមសិក្សា)
 • រៀបចំសេចក្តីព្រាងកម្មវិធីសិក្សា កាលវិភាគប្រចាំសប្តាហ៍ និង បញ្ជីឈ្មោះសិស្សដើមឆ្នាំតាមថ្នាក់នីមួយៗ
 • រៀបចំកម្មវិធីប្រជុំការងារ បច្ចេកទេស និងត្រួតពិនិត្យកិច្ចតែងការរបស់គ្រូ
 • ពិនិត្យ និងរៀបចំកសាងសម្ភារៈឧបទេសតាមមុខវិជ្ជារបស់គ្រូ
 • បូកសរុបរបាយការណ៍ប្រចាំត្រីមាស ឆមាស និង ប្រចាំឆ្នាំ
 • អធិការកិច្ចគ្រូបង្រៀន និងការរៀនរបស់សិស្ស
 • រៀបចំបិទបញ្ជីប្របចាំខែ និងលើកផែនការបន្តសម្រាប់ខែនីមួយៗ
 • បំពេញភារកិច្ចចាំបាច់តាមថ្នាក់លើចាត់តាំង


* លក្ខខណ្ឌនៃការជ្រើសរើស៖

 • បរិញ្ញាបត្រផ្នែកអប់រំ ឬសញ្ញាបត្រទាក់ទងនឹងការអភិវឌ្ឍការអប់រំ
 • ត្រូវមានបទពិសោធន៍យ៉ាងតិច ០២ ឆ្នាំ ទាក់ទងទៅនឹងការគ្រប់គ្រងសាលាដូចជា៖ ការរៀបចំកម្មវិធីសិក្សាការ
  គ្រប់គ្រងធនធានមនុស្ស និងរដ្ឋបាលសាលា
 • មានជំនាញខាងទំនាក់ទំនង សរសេររបាយការណ៍ ការដោះស្រាយបញ្ហា និងជំនាញសម្របសម្រួលការងារ
 • មានជំនាញកុំព្យូទ័រ (Microsoft Word, Excel, & Power Point) 
 • ត្រូវមានសញ្ញាបត្រគរុកោសល្យផ្នែកខ្មែរ
 • បេក្ខជនដែលកំពុងបំពេញការងារនៅតាមសេវាកម្មរបស់ អ៊ិន ធី ស៊ី គ្រុប ត្រូវបានលើកទឹកចិត្ត

* ទំនាក់ទំនងៈ

 • ទូរស័ព្ទៈ (៨៥៥)១៥ ៨៣៨​ ៩៤៤
 • អ៊ីម៉ែលៈ Recruitment@ntcgroup.com.kh
 • អាស័យដ្ឋានៈ អាគារលេខ២៤ ផ្លូវ៤៧(ផ្លូវបារាំង) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ